ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យកសំណាកប្រជាពលរដ្ឋជាង ៩០០នាក់នៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៣នាក់

    BY Khmernote Media August 24, 2021
    យកសំណាកប្រជាពលរដ្ឋជាង ៩០០នាក់នៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៣នាក់

    កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រុមគ្រូពេទ្យបានធ្វើការចុះយកសំណាកប្រជាពលរដ្ឋដែលរស់នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា លទ្ធផលករណីកូវីដ-១៩ បំប្លែងថ្មី Delta នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គឺរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៣នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ៩១៤នាក់។

    ក្រុមគ្រូពេទ្យបានអំពាវនាវ សូមប្រជាពលរដ្ឋដែលធ្លាប់ទៅដល់ ឫបានប៉ះពាល់ជាមួយអ្នករស់នៅទីតាំងខាងលើ សូមមេត្តាតាមដានសុខភាពរយៈពេល ២១ថ្ងៃដើម្បីសុវត្ថិភាព និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

    Share This Post: