ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មការ​គ្រប់គ្រង​ផ្សារ​អូឡាំពិក ប្រកាសឲ្យបងប្អូនអាជីវករទាំងអស់នៅអគារ D2 កម្មករលីសែង អ្នករត់កង់​បី​ និងម៉ូតូ​ឌុប ប្រញាប់មកយកសំណាក

    BY Khmernote Media August 25, 2021
    គណៈកម្មការ​គ្រប់គ្រង​ផ្សារ​អូឡាំពិក ប្រកាសឲ្យបងប្អូនអាជីវករទាំងអស់នៅអគារ D2 កម្មករលីសែង អ្នករត់កង់​បី​ និងម៉ូតូ​ឌុប ប្រញាប់មកយកសំណាក

    នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ គណៈកម្មការ​គ្រប់គ្រង​ផ្សារ​អូឡាំពិក​ បានធ្វើការប្រកាស​ជូន​ដំណឹង​ដល់​បងប្អូន​អាជីវករ​ទាំងអស់នៅ​អគារ ​D2 ដែល​បានពាក់​ព័ន្ធ​ផ្ទាល់​ឬ​ប្រយោល​ជាមួយ​បុគ្គលិក​របស់​បងប្អូន​អាជីវករ​តូបលេខ:​១៧៤+១៧៨​ អគារD2​ សូម​បងប្អូន​រួសរាន់​អញ្ជើញ​ទៅ​យក​សំណាក​ រួម​ទាំង​បង​ប្អូន​កម្មករលីសែង​​ អ្នករត់កង់​បី​ ម៉ូតូ​ឌុប​និង​បងប្អូន​អាជីវករ​នៅ​សង្ខាង​មាត់​ច្រកចេញ​ចូល​ផ្សារ​ទី៤។

    គណៈកម្មការ​គ្រប់គ្រង​ផ្សារ​អូឡាំពិក ក៏​បានបញ្ជាក់ផងដែរថា ប្រសិន​បងប្អូន​អាជីវករ កម្មករលីសែង អ្នករត់កង់បី​ និងម៉ូតូ​ឌុប ណាដែលមិនទៅ​យក​សំណាក​ទេ​ គណៈកម្មការ​គ្រប់គ្រង​ផ្សារ​មិន​អនុញ្ញាត​ឱ្យ​បងប្អូន​ប្រកប​អាជីវកម្ម​នោះទេ៕

    Share This Post: