ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប សម្រេចបន្តកំណត់ជា “តំបន់លឿងទុំ” នៅឃុំចំនួន៣ ក្នុងស្រុកសូទ្រនិគម សារជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាប
BY Khmernote Media
August 26, 2021
រដ្ឋបាលខេត្តសម្រេចបន្តកំណត់ជា និងបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្តោះអាសន្ន រយៈពេល ១៤(ដប់បួន)ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាទី នាថ្ងៃទី២៥ ខែសីហា រហូត ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ឃុំកៀនសង្កែ ឃុំដានរុន ស្រុកសូទនិគម ខេត្តសៀមរាប ជា”តំបន់លឿងទុំ”៕
