កូវីដ-១៩

មួយសប្ដាហ៍ចុងក្រោយនេះ ប្រទេសវៀតណាមរកឃើញករណីជំងឺកូវីដ១៩ ថ្មីច្រើនជាង ១០,០០០ ករណីជារៀងរាល់ថ្ងៃ ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ៣៧៧,២៤៥ ករណី

BY
autoadmin
August 26, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 នៅក្នុងសហគមន៍ចំនួន ១២,០៩៦ ករណី កាលពីយប់ថ្ងៃពុធ ដែលជាការកើនឡើង ១,២៩៦ ករណី ធៀបនឹងថ្ងៃអង្គារ ហើយក៏ជាថ្ងៃទី៧ ជាប់ៗគ្នា ដែលប្រទេសវៀតណាមមានករណីថ្មីច្រើនជាង ១០,០០០ ករណីក្នុងមួយថ្ងៃ។ ទីក្រុងហូជីមិញតែមួយមានករណីថ្មីចំនួន ៥,២៩៤ ករណី តាមពីក្រោយដោយខេត្តប៊ិញឌួង ៤,១២៩ ករណី និងខេត្តដុងណៃ ៦១៨ ករណី។

ចំនួននេះនាំឱ្យចំនួនករណីជំងឺ COVID-19 សរុបក្នុងប្រទេសវៀតណាម គិតត្រឹមរលកទី៤ ដែលរាប់ចាប់តាំងពីចុងខែមេសា ឆ្នាំ២០២១ មានដល់ ៣៧៧,២៤៥ ករណី។ ក្នុងចំណោមពួកគេ មានអ្នកជំងឺចំនួន ១៦៧,១៤៧ នាក់ បានជាសះស្បើយ និងត្រូវបានរំសាយចេញ។ ជាមួយគ្នានេះ មានការស្លាប់ចំនួន ៣៣៥ ករណី ត្រូវបានបញ្ជាក់នៅថ្ងៃដដែល ដែលភាគច្រើននៃពួកគេត្រូវបានបញ្ជាក់នៅទីក្រុងហូជីមិញ ដែលនាំឱ្យការស្លាប់សរុបមានដល់ ៩,៣៤៩ ករណី ឬ ២.៥%៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: