ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៤៤នាក់ និងអ្នកជាសះស្បើយបន្ថែម ៥១នាក់
BY Khmernote Media
August 26, 2021
ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤៤នាក់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ និងអ្នកជាសះស្បេីយចំនួន ៥១នាក់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅក្នុងខេត្តបន្ទាយមានជ័យ ដោយយោងតាមលទ្ធផលតេស្តរហ័ស(Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រលប់ពីប្រទេសថៃ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្រ្តីជនជាតិខ្មែរចំនួន ១៤៤នាក់ ដូចមានរាយនាមខាងក្រោម៖





ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ