ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    គ្រូពេទ្យចុះយកសំណាកអាជីវករផ្សារធំថ្មីល្ងាចមិញ លទ្ធផលតេស្តរហ័សរកឃើញអ្នកវិជ្ជមាន ០៣នាក់

    BY Khmernote Media August 26, 2021
    គ្រូពេទ្យចុះយកសំណាកអាជីវករផ្សារធំថ្មីល្ងាចមិញ លទ្ធផលតេស្តរហ័សរកឃើញអ្នកវិជ្ជមាន ០៣នាក់

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នាល្ងាចថ្ងៃទី២៦ សីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកអាជីវករនៅផ្សារធំថ្មី ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌដូនពេញ ដោយសារមូលហេតុមានអ្នកជំងឺកូវីដ បំប្លែងថ្មី Delta មកទីតាំងខាងលើនេះកាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០២១។

    បន្ទាប់ពីយកសំណាកអាជីវកររួច លទ្ធផលតេស្តរហ័សលើកទី១ សម្រាប់ថ្ងៃទី២៦ សីហា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមាន ០៣នាក់ ក្នុងចំណោមអ្នកយកសំណាក ៣៩៣នាក់។ សំណាកនោះនៅបន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta បន្ថែមទៀត។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា។

    Share This Post: