ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រាន់តែមិនបានចេញទៅញ៉ាំអីខាងក្រៅជាមួយមិត្តភក្តិសោះ ស្រីស្អាតម្នាក់ដាច់ចិត្តលោតទឹកសម្លាប់ខ្លួន

    BY Khmernote Media September 25, 2018
    គ្រាន់តែមិនបានចេញទៅញ៉ាំអីខាងក្រៅជាមួយមិត្តភក្តិសោះ ស្រីស្អាតម្នាក់ដាច់ចិត្តលោតទឹកសម្លាប់ខ្លួន

    ម៉ាឡេស៊ី៖ ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ដាច់ចិត្តលោតទឹកសម្លាប់ខ្លួន បន្ទាប់ពីមានការប្រកែកគ្នាតិចតួចជាមួយមិត្តប្រុសចំពោះរឿងចេញទៅញ៉ាំ អីនៅខាងក្រៅ។ ស្រ្តីជនរងគ្រោះមានឈ្មោះថា Xu Jiaying អាយុ ២២ ឆ្នាំ មានរូបសម្បត្តិស្រស់ស្អាត និងជាកូនអ្នកមានម្នាក់។ អ្នកដែលបានដឹងហេតុការនេះបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុក្រោយពីនាងបញ្ចប់ការងារ នាងបានបើករថយន្តរបស់នាងទៅកាន់ស្ពាន Penang  ហើយនាងបានឈប់រថយន្តនៅទីនោះ ​និងបាននិយាយទូរស័ព្ទបណ្តើរយំបណ្តើរ។

    បន្តិចក្រោយមកគឺនៅម៉ោងប្រមាណជា ៧ ល្ងាច នាងបានទុកទូរស័ព្ទលើបង្កាន់ដៃស្ពាន និងបានលោតចុះពីលើស្ពានតែម្តង ដោយគ្មានអ្នកណាម្នាក់អាចចាប់នាងទាន់នោះទេ។ បើតាមសម្តីរបស់មិត្តប្រុសនាងគឺលោក Wang Lihong អាយុ២៧ឆ្នាំបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានតេមកគាត់ និងបានសូមគាត់ចេញទៅក្រៅញ៉ាំស្រាបៀរជាមួយមិត្តភក្តិ តែគាត់មិនព្រមឲ្យនាងទៅនោះទេព្រោះខ្លាចនាងស្រវឹងហើយមានបញ្ហា ហើយគាត់បានគំរាមនាងថា បើនាងនៅតែមិនស្តាប់ គាត់នឹងតេទៅម្តាយបង្កើតរបស់នាងដើម្បីប្រាប់រឿងនេះ។

    បន្ទាប់ពីនិយាយដូចនេះរួច ស្រ្តីរងគ្រោះក៏បានលោតសម្លាប់ខ្លួនតែម្តង។ រហូតមកទល់នឹងពេលនេះគេនៅតែឆ្ងល់ថា តើអ្វីទៅជាមូលហេតុពិតប្រាកដដែលធ្វើឲ្យនាងសម្លាប់ខ្លួនដូចនេះ។ បើតាមម្តាយបង្កើតរបស់នាងបានប្រាប់ថា នាងគ្មានបញ្ហាអ្វីនៅក្នុងគ្រួសារនោះទេ នាងមានការងារធ្វើ មានរថយន្តជិះ មានលុយចាយ និងមានផ្ទះនៅយ៉ាងសមរម្យ។ ចំណែកខាងមិត្តប្រុសបានឲ្យដឹងដែរថា ទំនាក់ទំនងស្នេហារបស់ពួកគេក៏គ្មានបញ្ហាអ្វីដែរ ហើយពួកគេថែមទាំងបានទិញសំបុត្រ ដើម្បីមកលេងនៅប្រទេសថៃនៅចុងខែនេះរួចទៀតផង។ យ៉ាងណាក្តី ខាងប៉ូលិសជំនាញ កំពុងបន្តបើកការស៊ើបអង្កេតលើករណីនេះបន្ថែមទៀត ដើម្បីស្វែងរកការពិតដែលជំរុញឲ្យមានករណីអត្តឃាតនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay