ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសវៀតណាមបានបំបែកកំណត់ត្រាថ្មីមួយទៀត ជាមួយនឹងការឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៧,៤០៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    BY autoadmin August 28, 2021
    ប្រទេសវៀតណាមបានបំបែកកំណត់ត្រាថ្មីមួយទៀត ជាមួយនឹងការឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៧,៤០៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីករណីជំងឺ COVID-19 នៅក្នុងសហគមន៍ចំនួន ១៧,៤០៩ ករណីបន្ថែមទៀត កាលពីយប់ថ្ងៃសុក្រ ដែលធ្វើឱ្យចំនួនឆ្លងនៅក្នុងរលកទី០៤ កើនឡើងដល់ ៤០៦,២២៤ ករណី ខណៈចំនួនករណីទាំងអស់ចាប់តាំងពីប្រទេសវៀតណាមបានកត់ត្រា មានដល់ ៤១០,៣៦៦ ករណី។ ទីក្រុងហូជីមិញបាននាំមុខគេនៅក្នុងចំនួនឆ្លងថ្មីៗ ដោយមានករណីចំនួន ៥,៣៨៣ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ​មានចំនួន ៤,១៨៧ ករណី និងខេត្តដុងណៃ មានចំនួន ៩៩៦ ករណី។

    ជាមួយគ្នានេះដែរ ការជាសះស្បើយថ្មីចំនួន ១០,១២៦ នាក់ ក៏ត្រូវបានប្រកាសនៅថ្ងៃដដែលនោះ ដែលធ្វើឱ្យចំនួននៃអ្នកជាសះស្បើយ និងរំសាយចេញទាំងអស់កើនដល់ ១៩៨,៦១៤ នាក់ ។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីមានចំនួន ៣៥៦ ករណី ដែលធ្វើឱ្យការស្លាប់សរុបមានដល់ ១០,០៥៣ ករណី ដែលស្មើនឹង ២.៤% នៃករណីទាំងអស់។ គិតមកទល់ពេលនេះ មានពលរដ្ឋវៀតណាមជាង ១៦.៦ លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងតិចមួយដង ហើយមានពលរដ្ឋប្រហែល ១.២ លាននាក់ បានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: