ព័ត៌មានជាតិ
មន្ត្រីជំនាញ រកឃើញស្ថានីយ៍-ដេប៉ូប្រេងឥន្ធនៈ ៦ទីតាំងក្នុងរាជធានីភ្នំពេញ ដាក់លក់ប្រេងឥន្ធនៈខ្វះបរិមាណ
BY Khmernote Media
August 28, 2021
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF នាថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា សាខា ក.ប.ប. រាជធានីភំ្នពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យអាជីវកម្មប្រេងឥន្ធនៈតាមបណ្តាស្ថានីយ៍/ដេប៉ូ ក្នុងរាជធានីភ្នំពេញ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញស្ថានីយ៍/ដេប៉ូចំនួន ០៦ទីតាំង ប្រកបអាជីវកម្មមិនសុចរិត និងបានចាត់វិធានការពិន័យអន្តរការណ៍ ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ៕








ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF