ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យចុះយកសំណាកប្រជាពលរដ្ឋ និងអាជីវករ រស់នៅភូមិចុងថ្នល់ខាងលិច ក្នុងខណ្ឌសែនសុខ ពាក់ព័ន្ធកូវីដ-១៩ បំប្លែងថ្មី Delta និងបានរកឃើញអ្នកវិជ្ជមានម្នាក់ ក្នុងចំណោម ២២២នាក់
BY Khmernote Media
August 28, 2021
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ថ្ងៃទី២៨ សីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកប្រជាពលរដ្ឋ និងអាជីវកររស់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលពាក់ពន្ធ័ករណី កូវីដ១៩ បំប្លែងថ្មីDelta លទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដចំនួន ០១នាក់ ក្នុងចំណោមអ្នកយកសំណាក ២២២នាក់ នៅបន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta ។

ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ! សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! សូមអរគុណ!










