ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីកូវីដបំប្លែងថ្មី ដែលតា ២១៧នាក់បន្ថែមទៀត ករណីសរុបកើនដល់ ១៧៥២នាក់ហើយ

    BY Khmernote Media August 29, 2021
    ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីកូវីដបំប្លែងថ្មី ដែលតា ២១៧នាក់បន្ថែមទៀត ករណីសរុបកើនដល់ ១៧៥២នាក់ហើយ

    យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ រហូតមកដល់ថ្ងៃទី២៨ ខែសីហានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) នៅក្នុងប្រទេសកម្ពុជា

    ទាំងលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស សរុបទាំងអស់ចំនួន ១៧៥២នាក់ (ស្ត្រី ៨៨៦នាក់) ហើយបានប៉ះពាល់ដល់២៣រាជធានី-ខេត្ត លើកលែងតែ២ខេត្តប៉ុណ្ណោះ គឺខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណីដែលតានៅឡើយ ដែលមានលំអិតដូចខាងក្រោម៖

    Share This Post: