ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ធ្វើតេស្តសំណាកអាជីវករផ្សារអូរឬស្សីជាង៣០០នាក់ បានរកឃើញមនុស្ស ៦នាក់វិជ្ជមានកូវីដ ក្រោយមានអ្នកជំងឺកូវីដ បានចូលផ្សារទិញឥវ៉ាន់សែន

    BY Khmernote Media August 29, 2021
    ធ្វើតេស្តសំណាកអាជីវករផ្សារអូរឬស្សីជាង៣០០នាក់ បានរកឃើញមនុស្ស ៦នាក់វិជ្ជមានកូវីដ ក្រោយមានអ្នកជំងឺកូវីដ បានចូលផ្សារទិញឥវ៉ាន់សែន

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកអាជីវករនៅផ្សារអូរឫស្សី សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដោយមូលហេតុ នៅថ្ងៃទី២១ សីហា ឆ្នាំ២០២១ អ្នកជំងឺ បានចូលក្នុងផ្សារ ដើម្បីទិញនំពងទា និងបន្លែ សម្រាប់សែន។

    លទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ ០៦នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៣៣៣នាក់ (ក្នុងនោះមានអាជីវករលក់បន្លែ និង ជាងអ៊ុតសក់) នៅបន្តរងចាំលទ្ធផលវិភាគរកមេរោគ កូវីដ១៩ បំប្លែងថ្មី Delta។ សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាង សូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១៕

    Share This Post: