ព័ត៌មានជាតិ
ព្រឹកនេះ អាជ្ញាធរបិទខ្ទប់ផ្លូវ ៣៣៦ ដើម្បីយកសំណាកអាជីវករផ្សារដើមគរ
BY Khmernote Media
August 30, 2021
(ព័ត៌មានបឋម)៖ យោងតាមការបញ្ជាក់ព័ត៌មានបឋមពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរបានធ្វើការបិទខ្ទប់ផ្លូវ៣៣៦ ដេីម្បីយកសំណាកអាជីវករនៅផ្សារដើមគរ។ អាជ្ញាធរក៏បានបញ្ជាក់បន្ថែមដែរថា ផ្សារនៅតែបេីកដំណេីរការធម្មតា ដោយបិទតែផ្លូវ៣៣៦ តែប៉ុណ្ណោះ។ សូមកុំមានការយល់ច្រលំ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ។ ព័ត៌មានលំអិតពីលទ្ធផលការយកសំណាក ខ្មែរណូតនឹងផ្សាយជូននៅពេលក្រោយ!
