ប្រទេសវៀតណាមរកឃើញករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ១២,៧៥២ ករណី ដែលនាំឱ្យការឆ្លងនៅក្នុងរលកថ្មីចុងក្រោយនេះមានដល់ ៤៣១,០៧៣ ករណី
- BY
- autoadmin
- August 30, 2021
ប្រទេសវៀតណាមកាលពីយប់ថ្ងៃអាទិត្យ បានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ក្នុងសសហគមន៍ចំនួន ១២,៧៥២ ករណី ចេញពីក្នុងទីក្រុង និងខេត្តចំនួន ៣៩ ដែលធ្វើឱ្យចំនួនករណីឆ្លងនៅក្នុងរលកទី៤ កើនឡើងដល់ ៤៣១,០៧៣ ករណី។ តួលេខនៅថ្ងៃអាទិត្យគឺជាកំណត់ត្រាក្នុងមួយថ្ងៃខ្ពស់បំផុត ចាប់តាំងពីជំងឺ COVID-19 បានផ្ទុះឡើងនៅប្រទេសវៀតណាម បន្ទាប់ពីករណីចំនួន ១៧,៤០៩ ត្រូវបានកត់ត្រានៅថ្ងៃទី២៧ ខែសីហា និង ១៣,៤១៧ ករណី នៅថ្ងៃទី២១ ខែសីហា។

តំបន់ចំនួន ៣ ដែលមានអ្នកឆ្លងច្រើនជាងគេគឺខេត្តប៊ិញឌួង ដែលមាន ៥,៤១៤ ករណី, ទីក្រុងហូជីមិញ ៤,៩៥៧ ករណី និងខេត្តឡុងអាន ៥៣៣ ករណី។ ជាមួយគ្នានេះដែរ ការស្លាប់ចំនួន ៣៤៤ ករណី ក៏ត្រូវបានកត់ត្រានៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យបូកបញ្ចូលគ្នា ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសវៀតណាមមានសរុប ១០,៧៤៩ នាក់ ដែលស្មើនឹងប្រមាណ ២.៥ % នៃករណីឆ្លងទាំងអស់ទូទាំងប្រទេស៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






