ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    Update – ក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករផ្សារដើមគរជាង២០០នាក់ព្រឹកមិញ រកឃើញមានវិជ្ជមាន២នាក់

    BY Khmernote Media August 30, 2021
    Update – ក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករផ្សារដើមគរជាង២០០នាក់ព្រឹកមិញ រកឃើញមានវិជ្ជមាន២នាក់

    នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរបានធ្វើការបិទខ្ទប់ផ្លូវ៣៣៦​ ដេីម្បីយកសំណាកអាជីវករនៅផ្សារដើមគរ។ អាជ្ញាធរក៏បានបញ្ជាក់បន្ថែមដែរថា ផ្សារនៅតែបេីកដំណេីរការធម្មតា​ ដោយបិទតែផ្លូវ៣៣៦​ តែប៉ុណ្ណោះ​។

    យោងតាមការបញ្ជាក់ពីលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក ថ្ងៃទី៣០ខែសីហាឆ្នាំ២០២១ វេលាម៉ោង ០៩:១៥នាទី ក្រុមគ្រូពេទ្យ បានចុះយកសំណាកចំពោះអាជីវករលក់ដូរផ្សារដើមគរផ្លូវលេខ៣៣៦ ស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមគរ សរុបចំនួន ២១៥នាក់ (ស្រី ១៣៤នាក់)  ហើយលទ្ធផល រកឃើញអ្នកវិជ្ជមានចំនួន០២នាក់ (ស្រី០២នាក់)៕

    Share This Post: