ក្លឹបហាត់ប្រាណ ស៊ុបភើហ្វីត ច្រានចោលថា ជនសង្ស័យ ឈ្មោះ ព្រឿង សំអឿន ហៅសេម មិនមែនជាគ្រូបង្វឹកនៅស៊ូភើហ្វីតនោះទេ ដោយលើកយកភស្តុតាងមកបញ្ជាក់
ក្រោយពីមានការភ្ញាក់ផ្អើលរឿងធ្វើទារុណកម្មផ្លូវភេទដែលបង្កឡើងដោយ ជនសង្ស័យ ឈ្មោះ ព្រឿង សំអឿន ហៅសេម ទៅលើនារីម្នាក់កាលពីថ្ងៃទី ១៩ខែកញ្ញាកន្លងទៅនេះ ដែលមានមហាជនជាច្រើនបានយល់ច្រឡំថា ជនសង្ស័យរូបនេះ ជាគ្រូបង្វឹកនៅក្លឹបហាត់ប្រាណ ស៊ុបភើហ្វីត ពេលនេះតំណាងក្លឹបហាត់ប្រាណក៏ច្រានចោលថាជនសង្ស័យរូបនេះមិនមែនជាគ្រូបង្វឹកនោះទេ គ្រាន់តែជាភ្ញៀវដែលបង់ប្រាក់ក្នុងការប្រើប្រាស់សេវាកម្មក្នុងក្លឹបហាត់ប្រាណតែប៉ុណ្ណោះ។ ជាមួយគ្នានេះផងដែរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្លឹបហាត់ប្រាណស៊ុបភើហ្វីត ក៏បានបង្ហោះសារលើបណ្តាញសង្គមថា” តំណាងអោយក្លឹបហាត់ប្រាណ ស៊ុបភើហ្វិត ខ្ញុំបាទឈ្មោះ ខៀវ សំរិទ្ធ ជាអ្នកគ្រប់គ្រងទូទៅ សូមជំរាបជូនដល់អតិថិជន, មហាជន និងបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងបណ្តាញសារពត៍មានទាំងអស់អោយបានជ្រាបថាៈ ឈ្មោះ ព្រឿង សំអឿន ហៅសេម ភេទប្រុស អាយុ 39ឆ្នាំ ដែលបានប្រព្រឹត្តអំពើហឹង្សា និងទារុណកម្មផ្លូវភេទលើនារីរងគ្រោះ មិនមែនជាបុគ្គលិកផ្នែកគ្រូបង្ហាត់សាច់ដុំបំរើការងារអោយ ក្លឹបហាត់ប្រាណស៊ុបភើហ្វិត ដូចដែលសារពត៍មាន និងបណ្តាញសង្គមហ្វេសប៊ុកបាននិយាយ និងបង្ហោះនោះឡើយ ដែលនាំអោយមានការប៉ះទង្គិចកេរិ៍្តឈ្មោះក្លឹបហាត់ប្រាណស៊ុបភើហ្វិត និងបុគ្គលិកផ្នែកគ្រូបង្ហាត់សាច់ដុំយើងខ្ញុំ។
ខ្ញុំបាទសូមអោយបណ្តាញសារពត៍មាន និងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាជួយកែរសំរួលពាក្យដែរប្រើប្រាស់មិនត្រឹមត្រូវនាំអោយមានការភ័នច្រឡំពីសំណាក់មហាជនមកលើបុគ្គលិក និងក្លឹបហាត់ប្រាណស៊ុបភើហ្វិតយើងខ្ញុំដោយក្តីអនុគ្រោះ។
បព្ជាាក់: ឈ្មោះ ព្រឿង សំអឿន ជាភ្ញៀវដែលបានចុះឈ្មោះបង់ប្រាក់ដើម្បីប្រើប្រាស់សេវាកម្មពីក្លឹបហាត់ប្រាណស៊ុបភើហ្វិតតែប៉ុណ្ណោះ។”



ខាងក្រោមនេះជាឯកសារបព្ជាាក់ពីបង្កាន់ចុះឈ្មោះជាភ្ញៀវ និងពត៍មានក្នុងសុីសស្តេម(System) របស់ឈ្មោះ ព្រឿង សំអឿន៖




គួរបញ្ជាក់ផងដែរថាជនសង្ស័យ ព្រឿង សំអឿន ហៅសេម ត្រូវបានកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី ១៩ ខែកញ្ញា កន្លងទៅនេះបន្ទាប់ពីរូបគេបានធ្វើទារុណកម្មឃោរឃៅ ក្នុងពេលរួមភេទ ដូចជា ក្តិច ខ្ញាំ ខាំ ច្របាច់ មួលកដៃនិងវ៉ៃបែកមាត់ លើនារីម្នាក់អាយុ ២២ ឆ្នាំ ដែលនេះត្រូវបានចាត់ទុកថាជារឿងដែលព្រៃផ្សៃបំផុតក្នុងឆ្នាំ២០១៨នេះ៕