ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរាកំពុងដាំស្មៅកែលម្អបរិវេណក្នុងប្រាសាទអង្គរវត្ត

    BY Khmernote Media August 30, 2021
    អាជ្ញាធរជាតិអប្សរាកំពុងដាំស្មៅកែលម្អបរិវេណក្នុងប្រាសាទអង្គរវត្ត

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងដាំស្មៅក្នុងបរិវេណខាងក្នុងប្រាសាទអង្គរវត្ត ក្នុងបំណងកែលម្អសោភ័ណភាពបរិស្ថាន ឱ្យកាន់តែមានភាពល្អប្រសើរ។

    ការដាំស្មៅនេះគឺចាប់ផ្តើមពីមាត់កសិន្ធុខាងក្នុង រហូតដល់ផ្នែកខាងក្នុងប្រាសាទ ដោយការងារនេះ ជាគម្រោងរៀបចំកែលម្អនៅតាមផ្លូវដើរមួយចំនួន ដែលភ្ញៀវទេសចរដើរជាន់ និងមិនមែនជាផ្លូវដើរ ដែលធ្វើឱ្យស្មៅខ្លះរងការខូចខាតជាដើម។ ការងារនេះ ក៏ដើម្បីរៀបចំលំហូរដើរឡើងវិញ ធ្វើយ៉ាងណាឱ្យសោភ័ណភាពបរិស្ថានក្នុងប្រាសាទអង្គរវត្ត កាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត ៕

    អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
    រូបភាព៖ ហាប់ គឹមអាន

    Share This Post: