ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខជូនចំពោះក្រុមគ្រួសារ អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩
BY Khmernote Media
August 30, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងសុខាភិបាល បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០៖០០នាទីយប់ ក្នុងជន្មាយុ ២៨ឆ្នាំ។

មរណភាពរបស់ កញ្ញា អ៊ឹម ស្រីនិ គឺជាការបាត់បង់នូវបុគ្គលិកសុខាភិបាលមួយរូប ដែលបានលះបង់កម្លាំងកាយ-ចិត្ត ក្នុងការរួមចំណែកថែមទាំអ្នកជំងឺកូវីដ-១៩។
ក្នុងឱកាសប្រកបដោយសមានទុក្ខក៏ក្រៀមក្រមនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្ដែងនូវមរណទុក្ខដោយក្ដីស្រណោះ អាឡោះអាល័យ ជាមួយក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ហើយឧទ្ទិសបួសសួងឲ្យដួងវិញ្ញាណក្ខន្ធ កញ្ញា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
