ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមគ្រូពេទ្យ ចុះយកសំណាកលើអាជីវករ និងប្រជាពលរដ្ឋដែលរស់នៅក្បែរផ្សារត្រពាំងថ្លឹង ផ្លូវវែងស្រេង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់

    BY Khmernote Media August 31, 2021
    ក្រុមគ្រូពេទ្យ ចុះយកសំណាកលើអាជីវករ និងប្រជាពលរដ្ឋដែលរស់នៅក្បែរផ្សារត្រពាំងថ្លឹង ផ្លូវវែងស្រេង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ថ្ងៃទី២៨ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកអាជីវករ និងប្រជាពលរដ្ឋដែលរស់នៅក្បែរ ផ្សារត្រពាំងថ្លឹង ផ្លូវវែងស្រេង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ដោយមូលហេតុ អ្នកជំងឺ បានទៅផ្សារទិញម្ហូប ចន្លោះថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។

    លទ្ធផលតេស្តរហ័សថ្ងៃទី២៨ រកឃើញវិជ្ជមានកូវីដ ០៧នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ២៩៧នាក់ និងលទ្ធផលតេស្តរហ័សថ្ងៃទី៣០ រកឃើញវិជ្ជមានកូវីដ ១៥នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៥២៨នាក់ អ្នកវិជ្ជមានកូវីដទាំង ២២នាក់ ខាងលើស្ថិតក្នុងការរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta បន្តទៀត។ សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើ សូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ៕

    ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

    Share This Post: