ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើតសង្កាត់ចំនួន០២បន្ថែមទៀត ក្នុងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ

    BY Khmernote Media August 31, 2021
    រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើតសង្កាត់ចំនួន០២បន្ថែមទៀត ក្នុងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យពីរ ស្តីពីការបង្កើតសង្កាត់ចំនួន ០២បន្ថែមទៀត ក្នុងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។

    ក្នុងអនុក្រឹត្យចំនួនពីរផ្សេងគ្នា បានគូសបញ្ជាក់ថា សង្កាត់ដែលទើបនឹងបានបង្កើតថ្មីនោះរួមមាន៖

    ១.សង្កាត់អូរជ្រៅ កាត់ភូមិចំនួន៧ភូមិពីសង្កាត់ប៉ោយប៉ែត រួមមាន ភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ ភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច និងភូមិប៉ោយប៉ែត ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរជ្រៅត្រូវស្ថិតក្នុងភូមិព្រៃព្រិច។

    និង២. សង្កាត់អូរឬស្សី កាត់ភូមិចំនួន៥ពីសង្កាត់ផ្សារកណ្តាល រួមមាន ភូមិអូរឬស្សី ភូមិប្រជាធម្មកើត ភូមិទួលពង្រ ភូមិអូរនាង និងភូមិព្រៃគប់ ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរឬស្សីត្រូវស្ថិតក្នុងភូមិទួលពង្រ ៕

    សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: