ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អារ៉ាប៊ីសាអូឌីតអនុញ្ញាតឲ្យមានអ្នកនិយាយព័ត៌មានជាស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍រដ្ឋ (មានវីដេអូ)

    BY Khmernote Media September 24, 2018
    អារ៉ាប៊ីសាអូឌីតអនុញ្ញាតឲ្យមានអ្នកនិយាយព័ត៌មានជាស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍រដ្ឋ  (មានវីដេអូ)

    អារ៉ាប៊ីសាអូឌីត៖ ស្ត្រីអ្នកកាសែតអារ៉ាប៊ីសាអូឌីតម្នាក់បានក្លាយទៅជាស្រ្តីទីមួយក្នុងប្រទេសមួយនេះ ដែលបានមកអង្គុយនិយាយព័ត៌មានក្នុងស្ថានីយ៍ទូរទស្សន៍រដ្ឋរបស់អារ៉ាប៊ីសាអូឌីត។ តាមច្បាប់សាសនានៅក្នុងប្រទេសមួយនេះ ស្ត្រីគ្រប់រូបមិនត្រូវអនុវត្តឲ្យចេញមកធ្វើការងារនៅខាងក្រៅផ្ទះ ឬបង្ហាញខ្លួនជាសាធារណៈនោះទេ។ យ៉ាងណាក្តី អ្នកនាង Weam Al Dakheel បានកែប្រែប្រវត្តិសាស្ត្រមួយនេះហើយ ដោយស្រីរូបនេះមានឱកាសបង្ហាញខ្លួនជាសាធារណៈតាមកញ្ចក់ទូរទស្សន៍ក្នុងនាមជាអត្ថាធិប្បាយព័ត៌មានម្នាក់។

    ការផ្តល់ឱកាសឲ្យស្រ្តីចូលបម្រើការងារក្នុងតួនាទីសំខាន់ៗដូចនេះ ត្រូវបានគេមើលឃើញថា អារ៉ាប៊ីសាអូឌីតកំពុងដើរក្នុងផ្លូវវិជ្ជមានមួយក្នុងការលើកកម្ពស់​ និងគោរពសិទ្ធមនុស្សស្រី។ សូមរម្លឹកជូនថា កាលពីពេលកន្លងទៅនេះ អារ៉ាប៊ីសាអូឌីត ក៏បានធ្វើការកែប្រែច្បាប់គ្រប់គ្រងលើសិទ្ធរបស់មនុស្សស្រីមួយចំនួនផងដែរដូចជា អនុញ្ញាតឲ្យមានស្រ្តីអាចបើករថយន្តបាន អាចធ្វើការងារនៅក្រៅផ្ទះ និងអនុញ្ញាតឲ្យស្រី្តអាចទៅទស្សនាការប្រកួតបាល់ទាត់ជាដើម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay