ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    គ្រូពេទ្យយកសំណាកកម្មករ-កម្មការិនីរោងចក្រមួយនៅខណ្ឌដង្កោ រកឃើញវិជ្ជមានកូវីដ ០៨នាក់ ក្នុងចំណោមអ្នកធ្វើតេស្តជាង ៥០០នាក់

    BY Khmernote Media September 1, 2021
    គ្រូពេទ្យយកសំណាកកម្មករ-កម្មការិនីរោងចក្រមួយនៅខណ្ឌដង្កោ រកឃើញវិជ្ជមានកូវីដ ០៨នាក់ ក្នុងចំណោមអ្នកធ្វើតេស្តជាង ៥០០នាក់

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅមុននេះបន្តិចបានឲ្យដឹងថា ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកកម្មករ និងកម្មការនីនៃរោងចក្រជីអេធី (GAT) ផ្លូវលេខ៣៧១ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយលទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ ០៨នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៥២៧នាក់។

    អ្នកវិជ្ជមានកូវីដទាំង ០៨នាក់ ខាងលើស្ថិតក្នុងការរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta បន្តទៀត។ សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើ ហើយសូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕

    Share This Post: