ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានីយប្រេងឥន្ធនៈចំនួន ២ទីតាំង ត្រូវបានរកឃើញភាពមិនអនុលោម និងអាល់កុលក្លែងក្លាយប្រមាណ ១ តោនត្រូវបានរឹបអូសនៅរាជធានីភ្នំពេញ

    BY Khmernote Media September 1, 2021
    ស្ថានីយប្រេងឥន្ធនៈចំនួន ២ទីតាំង ត្រូវបានរកឃើញភាពមិនអនុលោម និងអាល់កុលក្លែងក្លាយប្រមាណ ១ តោនត្រូវបានរឹបអូសនៅរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេតសាខា ក.ប.ប. រាជធានីភ្នំពេញបានចុះត្រួតពិនិត្យស្ថានីយ/ដេប៉ូប្រេងឥន្ធនៈបានចំនួន ៤ ទីតាំង ក្នុងនោះបានរកឃើញ ដេប៉ូចំនួន២ ទីតាំងលក់ប្រេងមិនអនុលោមជូនអតិថិជន ដោយបានធ្វើការពិន័យអន្តរការណ៍ចំពោះអំពើល្មើសរបស់ម្ចាស់ដេប៉ូទាំង ២ ទីតាំងផងដែរ។

    នៅថ្ងៃដដែលនេះ មន្រ្តីជំនាញសាខាក.ប.ប. រាជធានីភ្នំពេញ ក៏បានធ្វើការស្ទាក់ចាប់អាល់កុលក្លែងក្លាយឬមេតាណុលចំនួន ១ ០២០ លីត្រ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណៈពេលកំពុងដឹកជញ្ជូនតាមរឺម៉ក បម្រុងចែកចាយបន្ត។ បច្ចុប្បន្នវត្ថុតាងត្រូវបានឃាត់ទុកជាបណ្ដោះអាសន្នដើម្បីចាត់ចែងតាមនីតិវិធីបន្ត ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: