ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Facebook បន្ថែមមុខងារថ្មី គឺស្វែងរកដៃគូស្នេហា ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នក Single

    BY Khmernote Media September 22, 2018
    Facebook បន្ថែមមុខងារថ្មី គឺស្វែងរកដៃគូស្នេហា ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នក Single

    Facebook ទើបតែដាក់បន្ថែមមុខងារថ្មីមួយទៀតគឺមុខងារ​​ Dating ឬ អាចនិយាយជាខេមរភាសាថា មុខងារសម្រាប់ស្វែងរកដៃគូស្នេហា។ មុខងារ Dating នៅក្នុងគណនី Facebook នេះ នឹងអនុញ្ញាតឲ្យអ្នកងាយស្រួលស្វែងរកគូស្នេហក្នុងក្តីស្រមៃរបស់អ្នក។ មុខងារ Dating តម្រូវឲ្យអ្នកបំពេញព័ត៌មានពិតប្រាកដផ្ទាល់ខ្លួនរបស់អ្នក​ និងកំណត់ព័ត៌មានជាក់លាក់ចំពោះមនុស្ស ដែលអ្នកចង់ស្វែករក។

    ដូចនេះនៅពេល ដែលមានអ្នកណាម្នាក់មានព័ត៌មានផ្ទាល់ខ្លួនដូចដែលអ្នកចង់បាននោះ មុខងារ Dating នឹងជួយឲ្យអ្នកបានជួបនឹងមនុស្សម្នាក់នោះ។ យ៉ាងណាក្តី មកទល់នឹងពេលនេះ មុខងារ Dating ទើបតែត្រូវបានគេដាក់ឲ្យប្រើប្រាស់សាកល្បងនៅក្នុងប្រទេសកូឡុំប៊ីតែប៉ុណ្ណោះ ហើយបើវាទទួលបានការគាំទ្រខ្លាំង Facebook នឹងបន្តដាក់ឲ្យប្រើប្រាស់ពេញពិភពលោកតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ theverge

    Share This Post:
    MPO4D jitutoto mpo4d Mpoplay