ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល១ខែ មានកុមារនិងយុវវ័យជាង ១លាន៥សែននាក់ បានចាក់វ៉ាក់សាំង

    BY Khmernote Media September 1, 2021
    រយៈពេល១ខែ មានកុមារនិងយុវវ័យជាង ១លាន៥សែននាក់ បានចាក់វ៉ាក់សាំង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងរយៈពេល ៣១ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី៣១ ខែសីហា ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ បានចំនួនជាង១លាន៥សែននាក់ ស្មើនឹងជាង៧៨.០០ភាគរយ ធៀបនឹងគោលដៅជិត ២លាននាក់។

    យោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែសីហា មានកុមារនិងយុវវ័យអាយុចាប់ពី១២ ឆ្នាំរហូតដល់អាយុក្រោម ១៨ឆ្នាំ ចំនួន ១.៥៥៣.៧៦២នាក់ ស្រី៧៧២.០៩៧នាក់ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំង ក្នុងនោះមានកុមារ និងយុវវ័យ ដែលគ្រូពេទ្យអនុញ្ញាតឱ្យចាក់មានចំនួន ១.៥៥៣.១១៤ នាក់ ស្រី ៧៧១.៧៤៦នាក់ ស្មើនឹង៧៨.៩៦ភាគរយ ធៀបនឹងគោលដៅ ១.៩៦៦.៩៣១ នាក់។ របាយការណ៍ដដែលបានបន្តថា ចំណែកកុមារនិងយុវវ័យដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់មានចំនួន ៦៤៨នាក់ ស្រី ៣៥១នាក់។

    គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបាន បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ ដល់រាជធានីខេត្តកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: