ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យ ចុះយកសំណាកប្រជាពលរដ្ឋនៅភូមិអណ្ដូង ខណ្ឌព្រែកព្នៅ ចំនួន ១,៥៨២នាក់ បានរកឃើញវិជ្ជមានកូវីដ ១២នាក់
BY Khmernote Media
September 1, 2021
រជធានិភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាក ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ លទ្ធផលតេស្តក្នុងចំណោមអ្នកធ្វើតេស្ត ១,៥៨២នាក់ រកឃើញវិជ្ជមានកូវីដ ១២នាក់ សម្រាប់អ្នកវិជ្ជមានកូវីដខាងលើ ត្រូវបន្តរង់ចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta ។

សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើ សូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!!



