ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យ ចុះយកសំណាកលើប្រជាពលរដ្ឋ នៅសង្កាត់ស្ទឹងមានជ័យ២ បានរកឃើញអ្នកវិជ្ជមានកូវីដម្នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៨២នាក់
BY Khmernote Media
September 2, 2021
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកប្រជាពលរដ្ឋ នៅផ្លូវលំ ក្រុមទី៣ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ លទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ ០១នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៨២នាក់ អ្នកវិជ្ជមានកូវីដខាងលើស្ថិតក្នុងការរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មីពីមន្ទីរពិសោធន៍។

សូមប្រជាពលរដ្ឋទាំងអស់ដែលពាក់ព័ន្ធនឹងទីតាំងខាងលើសូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ៕





