ព័ត៌មានជាតិ
ក្រុមការងារ ចុះទៅទីតាំង ៤កន្លែងពិនិត្យយកសំណាកជិត១០០នាក់ នៅសង្កាត់ស្ទឹងមានជ័យទី១ បានរកឃើញវិជ្ជមានកូវីដ ៣នាក់
BY Khmernote Media
September 4, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារ សង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយ ក្រុមគ្រូពេទ្យធីតា បានចុះពិនិត្យយកសំណាក អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ស្ថិតនៅទីតាំងភូមិទ្រា៣ សរុប ២កន្លែង, ភូមិទ្រា២ សរុប ១កន្លែង និង ភូមិទ្រា១ សរុប ១កន្លែង ចំពោះលទ្ធផលតេស្តរហ័សមានវិជ្ជមានសរុប ៣នាក់ និងលទ្ធផលបន្តរងចាំ ៧២ម៉ោង ៕







ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ