ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខណ្ឌឬស្សីកែវ ទើបឡើងកាន់តំណែងភ្លាម ចុះទៅឃាត់ខ្លួនបានប្រុសស្រី ១៣នាក់ សម្ងំលេងល្បេងស៊ីសង មិនខ្លាចកូវីដបន្តិចសោះ (មានវីដេអូ)

    BY Khmernote Media September 4, 2021
    អភិបាលខណ្ឌឬស្សីកែវ ទើបឡើងកាន់តំណែងភ្លាម ចុះទៅឃាត់ខ្លួនបានប្រុសស្រី ១៣នាក់ សម្ងំលេងល្បេងស៊ីសង មិនខ្លាចកូវីដបន្តិចសោះ (មានវីដេអូ)

    យោងតាមការបញ្ជាក់នៅគណនីហ្វេសប៊ុក អភិបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា នាថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១:៣០នាទីថ្ងៃត្រង់ ខ្ញុំបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះទៅត្រួតពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងមួយកន្លែង ដែលសង្ស័យជាកន្លែងប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ។

    ជាលទ្ធផល កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ១៣នាក់ (ស្រី ០៦នាក់) និងដកហូតវត្ថុតាងមានរួមមាន បៀរ ១ កេសធំ និង ២ សុងតូច រថយន្ត ០២ គ្រឿង និងម៉ូតូ ០១ គ្រឿង។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីធ្វើនិតីវិធីបន្តតាមផ្លូវច្បាប់៕

     

    Share This Post: