ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសការចាក់ដូសទី៣ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែកញ្ញា សម្រាប់មន្រ្តីរាជការ និងពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើង ដែលចាក់ Astra Zeneca
BY Khmernote Media
September 4, 2021
យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ន្ឌ (ស្វាមីឬភរិយា) និងប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និងដូសទី២ រួចរាល់នៅភូមិសាស្ត្ររាជធានីភ្នំពេញ។ យុទ្ធនាការចាក់ដូសជំរុញនេះនឹងចាប់ផ្តើមពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ទៅតាមទីតាំង និងពេលវេលាបានកំណត់ខាងក្រោម៖
