ព័ត៌មានជាតិ
រកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Delta លើកម្មករ-កម្មការនី ចំនួន ៥នាក់ ក្នុងចំណោម១៤៣នាក់ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីន ហាវ ស៊ុន ខេមបូឌា ខណ្ឌមានជ័យ
BY Khmernote Media
September 4, 2021
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ករណីកូវីដ១៩ បំប្លែងថ្មី Delta រោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីន ហាវ ស៊ុន ខេមបូឌា (រោងចក្រ ហុង អ៊ិន) អាសយដ្ឋាន៖ អគារ ១១០១A ផ្លូវលេខ៣៧១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta ០៥នាក់ ក្នុងចំណោមកម្មករ និងកម្មការនី ១៤៣នាក់ ។

ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! សូមអរគុណ!