យីធ្វើចឹងកើតទៀត! ខឹងមិត្តប្រុសមិនឲ្យញ៉ាំធូរេនក្នុងបន្ទប់គេង ខាងស្រីទូរស័ព្ទប្ដឹងប៉ូលិសថាមិត្តប្រុសចាប់រំលោភ
ចិន៖ ស្រ្តីចិត្តខ្លាំងម្នាក់បានទូរស័ព្ទប្ដឹងប៉ូលិសដោយកុហកថា មិត្តប្រុសរបស់នាងបានចាប់រំលោភ បន្ទាប់ពីនាងខឹងមិត្តប្រុសរូបនោះ មិនឲ្យនាងញ៉ាំធូរេននៅក្នុងបន្ទប់គេង។ ស្រ្តីរូបនេះមានឈ្មោះថា Zhang អាយុ ២៩ ឆ្នាំ រស់នៅក្នុងខេត្ត Zhejiang ប្រទេសចិន។ ក្នុងថ្ងៃកើតហេតុនាងជាមួយនឹងមិត្តប្រុសរបស់នាង ដែលមានឈ្មោះថា Luo បាននាំគ្នាទៅក្រេបទឹកឃ្មុំជាមួយគ្នាក្នុងសណ្ឋាគារមួយកន្លែង។ ហើយអំឡុងពេលនោះនាង Zhang បានទិញធូរេនជាច្រើនយកទៅញ៉ាំនៅក្នុងបន្ទប់សណ្ឋាគារ ខណៈដែលមិត្តប្រុសរបស់នាងមិនចូលចិត្តធូរេនទាល់តែសោះ និងស្អប់ក្លិនធូរេនយ៉ាងខ្លាំងទៀតផង។
ដោយមានចំណូលចិត្តផ្ទុយគ្នាដូចនេះ លោក Luo បានហាមមិត្តស្រីគាត់មិនឲ្យញ៉ាំធូរេនក្នុងបន្ទប់នោះទេ តែនាងមិនព្រមស្តាប់ទាល់តែសោះ។ បន្តិចក្រោយមកការប្រកែកគ្នាមួយក៏បានកើតឡើង ហើយលោក Luo ក៏បានជ្រុលដៃទះមិត្តស្រីគាត់មួយដៃតែមិនធ្ងន់ធ្ងរនោះទេ។ យ៉ាងណាក្តី នាង Zhang ខឹងនឹងលោក Luo ជាខ្លាំង ហើយក៏បានទូរស័ព្ទប្ដឹងប៉ូលិសថា មិត្តប្រុសនាងចាប់រំលោភនាងតែម្តង។
យ៉ាងណាក្តី ក្រោយប៉ូលិសបានទៅដល់កន្លែងកើតហេតុ គេពុំបានរកឃើញភស្តុតាំងណាមួយដែលបញ្ជាក់ថា មានករណីចាប់រំលភនោះទេ ហើយក្រោយពេលប៉ូលិសសាកសួរនាងអស់រយៈពេលជាច្រើនម៉ោង ទើបនាងដាច់ចិត្តប្រាក់ការពិត ដូចសាច់រឿងខាងលើនេះ។ ចុងក្រោយនាង Zhang ត្រូវជាប់ឃុំឃាំងចំនួន ៥ ថ្ងៃ ពីបទកុហក និងរំខានប៉ូលិស៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz


