ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ម្សិលមិញនេះ ប្រទេសវៀតណាមបានរកឃើញករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ១៣,១០១ករណី ដែលនាំឱ្យការឆ្លងសរុបនៅក្នុងរលកចុងក្រោយនេះមានដល់ ៥២០,០១៤ ករណី

    BY autoadmin September 6, 2021
    ម្សិលមិញនេះ ប្រទេសវៀតណាមបានរកឃើញករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ១៣,១០១ករណី ដែលនាំឱ្យការឆ្លងសរុបនៅក្នុងរលកចុងក្រោយនេះមានដល់ ៥២០,០១៤ ករណី

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា ប្រទេសវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៣,១០១ ករណី ចេញពីតំបន់ចំនួន ៣៧ កាលពីយប់ថ្ងៃអាទិត្យ ដែលនាំឱ្យករណីសរុបនៅក្នុងរលកឆ្លងទី០៤ របស់ខ្លួន កើនឡើងដល់ ៥២០,០១៤ ករណី។ ក្នុងចំណោមករណីថ្មីទាំងអស់ មានករណីចំនួន ៧,៥២១ ត្រូវបានរកឃើញនៅក្នុងសហគមន៍ដែលមានប្រភពនៃការបញ្ជូនមិនច្បាស់លាស់ ខណៈករណីដែលនៅសល់គឺរកឃើញនៅក្នុងតំបន់ដាច់ដោយឡែក និងទីតាំងបិទខ្ទប់។

    ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីចំនួន ២៨១នាក់ ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសវៀតណាម មានសរុបចំនួន ១៣,០៧៤ នាក់ ដែលស្មើនឹងប្រមាណ ២.៥% នៃករណីទាំងអស់នៅក្នុងប្រទេស។ ជាមួយគ្នានេះដែរ អ្នកជំងឺ COVID-19 ចំនួន ៩,២១១ នាក់ ត្រូវបានប្រកាសជាសះស្បើយ កាលពីថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ដែលនាំឱ្យចំនួនករណីជាសះស្បើយសរុបមានដល់ ២៩១,៧២៧ នាក់ គិតរហូតមកទល់នឹងពេលនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: