លេចធ្លាយរូបរាងច្បាស់ចែសរបស់ Mate 20 Pro ទាំងដងខ្លួន និងពណ៌ គួរឲ្យទាក់ទាញ
- September 25, 2018
យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ក្រុមហ៊ុនអេឡិកត្រូនិកដ៏ល្បីឈ្មោះរបស់ចិន Huawei នឹងធ្វើការដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនគឺ Mate 20 Pro ក្នុងខែតុលាខាងមុខនេះហើយ ជាមួយពណ៌មាន៣ជម្រើស គឺ ខ្មៅ ខៀវ និង ពណ៌ Twilight ។ តាមរយៈព័ត៌មានលេចធ្លាយបង្ហាញឲ្យឃើញថា Mate 20 Pro នឹងមានឆកដូច P20 Pro ដែរ ទំហំឆករបស់វា មើលទៅប្រហាក់ប្រហែលនឹងឆករបស់ P20 Pro ។
វានៅសល់តែប្រហែល៣សប្ដាហ៍ទៀតប៉ុណ្ណោះវដែលព្រឹត្តិការណ៍ប្រកាសជាផ្លូវការនូវ Huawei Mate 20 Pro នេះ ។ ហើយព័ត៌មានខ្លះៗក៏បានបែកធ្លាយចេញមកដែរ ដែលថា Huawei Mate 20 Pro នឹងដាក់បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្នុងអេក្រង់ ប្រើប្រាស់បន្ទះឈីប Kirin 980 ដែលជាប្រភេទឈីបមានកម្រាស់ 7 nanometer គឺជាបន្ទះឈីប ដែលទើបតែបង្កើតឡើងថ្មី។ តែសម្រាប់កម្លាំងម៉ាស៊ីន ក្រុមហ៊ុន Huawei គឺពិតជារក្សាការសម្ងាត់បានល្អខ្លាំងណាស់៕
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ androidauthority
- Share This Post:










