នោះ! លេចរូបរាងស្មាតហ្វូនថ្មី OnePlus 6 មានក្បាលឆកដែរ
- February 28, 2018
សម្រាប់ពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា រចនាបទ Notch(ផ្នែកខាងលើរាងកោងដូចក្បាលឆក) ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាកអ្នកប្រើប្រាស់ ហើយរចនាបទនេះត្រូវបានប្រើប្រាស់ដោយ iPhone X របស់ក្រុមហ៊ុន Apple មុនគេ។ ទោះជាយ៉ាងណា ក្រោយៗមកយើងសង្កេតឃើញថាក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងៗទៀត បានព្យាយាមចម្លងតាមរចនាបទនេះ។ ឥឡូវសម្រាប់ក្រុមហ៊ុន OnePlus វិញបាននឹងកំពុងដើរលើផ្លូវនេះដែរហើយ។

តាមរយៈរូបភាពខាងលើនេះ គឺទទួលបានពីគេហទំព័រដ៏ល្បីល្បាញមួយរបស់ប្រទេសចិន ហើយយើងក៏អាចសន្មត់បានដែរថា នេះគឺជា OnePlus 6។ ទោះជាយ៉ាងណា សម្រាប់រចនាបទនេះគឺពិតជាដូចទៅនឹង iPhone X មែនទែន ពោលគឺ Notch design នេះឯង។ ក្រៅពីនេះ ចំពោះក្រុមហ៊ុន Oppo ក៏បានណែនាំទាក់ទងទៅនឹងស្មាតហ្វូនថ្មីរបស់ខ្លួនម៉ូដែល R13 ដែលមានភ្ជាប់មកជាមួយនឹងក្បាលទំពែកដូចគ្នា។
សម្រាប់រូបភាពដែលយើងទទួលបាននេះដែរ គឺត្រូវបានលុបចោលដោយគេហទំព័រនោះ ប៉ុន្ដែមានអតិថិជនជាច្រើនចាប់អារម្មណ៍ រួចក៏ទាញយកទុក។ ក្រលេកមកមើលផ្ទៃខាងក្រោយនៃ OnePlus 6 នេះគឺជាកញ្ចក់ ដូចនេះសម្រាប់បច្ចេកវិទ្យាសាកថ្មឥតខ្សែក៏នឹងត្រូវបានបំពាក់លើម៉ូដែលនេះដែរ។ មិនតែប៉ុណ្ណោះ មនុស្សជាច្រើនជឿជាក់ថា OnePlus 6 នឹងមានភ្ជាប់មកជាមួយនឹងបន្ទះស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ថែមទៀត ជាមួយនឹងកាមេរ៉ាដូចគ្នាទៅនឹង Galaxy S9+ និងផ្ទៃខាងលើដូច Essential Phone។ គួរបញ្ជាក់ផងដែរថា OnePlus 6 នឹងដំណើរការដោយប្រព័ន្ធ Android 8.1 Oreo ជាមួយនឹងទំហំ RAM 6GB និងអង្គផ្ទុកទិន្នន័យ 64GB។
Fu
ប្រភព៖ phonearena
- Share This Post:








