ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន WOWNOW បានប្រគល់អំណោយទៅដល់រដ្ឋបាលខេត្តព្រះសីហនុ

    BY Liny Chan September 7, 2021
    ក្រុមហ៊ុន WOWNOW បានប្រគល់អំណោយទៅដល់រដ្ឋបាលខេត្តព្រះសីហនុ

    ស្ថានភាពកូវីដមិនថានៅប្រទេសជិតខាង ឬប្រទេសកម្ពុជានៅតែពុំទាន់ធូរស្បើយ100ភាគរយនៅឡើយនោះទេ ស្មារតីខ្មែរជួយខ្មែរនឹងការជួយសហគមន៍របស់ WOWNOW នៅតែបន្ដ

    នារសៀលថ្ងៃច័ន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោក XIE SHAOFAND តំណាងក្រុមហ៊ុន យូឡាយហ្វ៍ ខេអេច ស៊ូភើ អាប់ ឯ.ក (WOWNOW ប្រចាំខេត្តព្រះសីហនុ) នាំយកអំណោយដូចជា មីចំនួន ៥០កេស ត្រីខចំនួន ៥០យួរ អាល់កុលចំនួន ១០កាន ម៉ាសចំនួន ១០កេស និងទឹកពិសារបរិសុទ្ធចំនួន ៥០កេសដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់និងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ។

    លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោក XIE SHAOFAND តំណាងក្រុមហ៊ុន យូឡាយហ្វ៍ ខេអេច ស៊ូភើ អាប់ ឯ.ក (WOWNOW ប្រចាំខេត្តព្រះសីហនុ) ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ។

    លោកស្រី អភិបាលរងខេត្ត សង្ឃឹម និងជឿជាក់ថា ក្រុមហ៊ុន រោងចក្រ សហគ្រាស បងប្អូនសប្បុរសជន ក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត ៕

    រក្សាសុខភាពនឹងសុវត្ថិភាព កុំភ្លេច 3 ការពារនិង 3 កុំទាំងអស់គ្នាណា

    សូមបញ្ជាក់ថា WOWNOW គឺ ជាសូភ័រអេប (Super App) សម្រាប់ ចុច កុម្ម៉ង់អាហារ នឹងទិញទំនិញតាមអនឡាញ យ៉ាងសម្បូរបែប ដែលបានប្រមូលផ្តុំហាងអាហារ នឹងផលិតផលរាប់លានមុខ ងាយស្រួលប្រើប្រាស់ ជាមួយការផ្តល់ជូនសេវាដឹកជញ្ជូនអាហារដ៏ធំជាងគេនៅកម្ពុជា ក្នុងតម្លៃ ទាបជាងគេ ប្រូម៉ូសិនច្រើន ជាពិសេស គឺដឹកជញ្ជូនដោយឥតគិតថ្លៃ ។

    📲 ទាញយក WOWNOW App ឥឡូវនេះនឹងទទួលបានគូប៉ុង$2 ភ្លាមៗ!
    IOS: https://apps.apple.com/kh/app/wownow/id1507128993
    Andriod: https://play.google.com/store/apps/details…
    **ទទួលបានការ Update ប្រូម៉ូសិនថ្មីៗ និងពត៍មានផ្សេងៗ
    📲 Telegram – https://t.me/wownow168
    📲 Instragam- https://www.instagram.com/wownow_app
    📲 FACEBOOK – https://www.facebook.com/WOWNOWFoodDelivery

    Share This Post: