ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ទុកពេល១៥ថ្ងៃអោយអាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងក្រុមហ៊ុនទាំងអស់នៅតាមដងផ្លូវ០២ខ្សែនេះ ប្រញាប់រួសរាន់រុះរើខ្សែកាប្លិ៍អាកាសចេញ

    BY Khmernote Media September 7, 2021
    រដ្ឋបាលរាជធានីភ្នំពេញ ទុកពេល១៥ថ្ងៃអោយអាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងក្រុមហ៊ុនទាំងអស់នៅតាមដងផ្លូវ០២ខ្សែនេះ ប្រញាប់រួសរាន់រុះរើខ្សែកាប្លិ៍អាកាសចេញ

    រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់អោយបានជ្រាបថា ដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញ អោយកាន់តែល្អស្រស់បំព្រងសក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវចំនួន ០២រួមមាន៖

    + ទី១៖ វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) ចាប់ពីផ្លូវលេខ១០៨ ដល់ផ្លូវលេខ៩៨

    + ទី២៖ វិថីឧកញ៉ាសន្ធរម៉ុក (ផ្លូវលេខ៩៨) ចាប់ពីផ្លូវលេខ១៩ ដល់តិរៈវិថីព្រះស៊ីសុវត្ថិ។

    សូមបងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវទាំង០២ខាងលើនេះ សូមប្រញាប់រួសរាន់រៀបចំរុះរើចេញ ក្នុងរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

    Share This Post: