ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចុះយកសំណាកនៅរោងចក្រមួយក្នុងសង្កាត់កំបូល រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ៣២នាក់ ក្នុងចំណោម កម្មករ ៥៥០០នាក់

    BY Khmernote Media September 7, 2021
    ចុះយកសំណាកនៅរោងចក្រមួយក្នុងសង្កាត់កំបូល រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ៣២នាក់ ក្នុងចំណោម កម្មករ ៥៥០០នាក់

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃទី០២ កញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកកម្មករនៅរោងចក្រ ថប់ សាំមីត ហ្គាមិន ឯ.ក TOP SUMMIT GARMENT INC ដែលពាក់ព័ន្ធករណីកូវីដ១៩ បំប្លែងថ្មី Delta មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

    ជាលទ្ធផលក្រុមគ្រូពេទ្យបានរកឃើញវិជ្ជមានកូវីដ១៩ចំនួន ៣២នាក់ ក្នុងចំណោម កម្មករ/កម្មការនី ៥៥០០នាក់។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

     

    Share This Post: