ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមគ្រូពេទ្យចុះយកសំណាកលើកទី៣ ប្រជាពលរដ្ឋ នៅសង្កាត់ស្ទឹងមានជ័យទី១ ចំនួន ១០នាក់ ដែលពាក់ព័ន្ធនឹងអ្នកជំងឺបំប្លែងថ្មី Delta

    BY Khmernote Media September 8, 2021
    ក្រុមគ្រូពេទ្យចុះយកសំណាកលើកទី៣ ប្រជាពលរដ្ឋ នៅសង្កាត់ស្ទឹងមានជ័យទី១ ចំនួន ១០នាក់ ដែលពាក់ព័ន្ធនឹងអ្នកជំងឺបំប្លែងថ្មី Delta

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពី សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា អ្នកពាក់ព័ន្ធជំងឺបំប្លែងថ្មីDelta សរុប ១០នាក់ ស្រី ៥នាក់ ពិនិត្យយកសំណាកលើកទី៣ លទ្ធផលអវិជ្ជមាន ដោយក្រុមគ្រូពេទ្យចុះពិនិត្យយកសំណាកលើកទី៣ នៅម៉ោង ១១៖៣០ នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចទីតាំងផ្ទះលេខ ៦៩៧ ផ្លូវលំ ក្រុម២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ធីតា បានចុះពិនិត្យយកសំណាកអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩បំប្លែងថ្មីដែលតា(Delta)សរុបចំនួន ១០នាក់ ស្រី ៥នាក់ លទ្ធផលទទួលបានគឺអវិជ្ជមានទាំងអស់។ ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានឈ្មោះ ប៉ាត ភីរិត ភេទប្រុស អាយុ ២៤ឆ្នាំ ។ ចំពោះទីតាំងនេះត្រូវបានហ៊ុំព័ទ្ធឲ្យធ្វើចត្តាឡីស័កបណ្តោះអាសន្នបន្ត ៕

    ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ

    Share This Post: