ព័ត៌មានជាតិ
ថតបានវិដេអូសកម្មភាពស្តែងៗ របស់មន្រ្តីនគរបាលវា.យ ប្រុសស្រីមួយគូជិះម៉ូតូឌុបគ្នាមិនមានមួកសុវត្ថិភាព គេចគោលដៅត្រួតពិនិត្យ បណ្តាឲ្យចំនារីខាងក្រោយធ្លាក់
BY Khmernote Media
September 8, 2021
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ មានហេតុការណ៍ប៉ះទង្គិចរវាងនគរបាលចរាចរណ៍ និងពលរដ្ឋមិនបានគោរពច្បាប់ចរាចរណ៍ ដោយមានប្រុសស្រីមួយគូជិះម៉ូតូឌុបគ្នា ដោយមិនមានមួកសុវត្ថិភាព ពេលជួបនគរបាលកំពុងត្រួតពិនិត្យ ក៏ព្យាយាមជិះគេច ក៏ត្រូវមន្ត្រីនគរបាលបានវាយត្រូវនារីខាងក្រោយ បណ្តាឲ្យបែកក្បាលចំនួន ៣ថ្នេរ។

ហេតុការនេះកើតឡើងនៅលើកំណាត់ផ្លូវពីអាងទឹក ទៅផ្សារដេប៉ូ នាយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសបុក ហើយខាងក្រោមនេះជាវីដេអូដែលមន្ត្រីនគរបាលបានវាយត្រូវនារីខាងក្រោយ ត្រូវបានចែកចាយ។ ពលរដ្ឋកំពុងរងចាំមើលចំណាត់ការបន្តទៀតក្នុងករណីហឹង្សាខាងលើនេះ៖




