ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មណ្ឌលព្យាបាលកូវីដ-១៩ សែនសុខ១ បានដាក់ដំណើរការជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta

    BY Khmernote Media September 9, 2021
    មណ្ឌលព្យាបាលកូវីដ-១៩ សែនសុខ១ បានដាក់ដំណើរការជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែកញ្ញា​ ឆ្នាំ២០២១ ​បានឲ្យដឹងថា មណ្ឌលព្យាបាលកូវីដ-១៩ សែនសុខ១ បានដាក់ដំណើរការជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta ខណៈដែលជំងឺនេះកំពុងតែមានការរាត ត្បាតនៅក្នុងប្រទេសកម្ពុជា។

    លោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានគ្រប់គ្រងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ បានមានប្រសាសន៍ថា មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ ដែលមានទីតាំងស្ថិតក្នុងខណ្ឌសែនសុខរាជ ធានីភ្នំពេញ ហើយកំពុងតែដំណើរការព្យាបាលអ្នកជំងឺបំប្លែងថ្មីប្រភេទ Delta ដែលបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta កំពុងតែចរាចរណ៍ខ្លំាងនៅទូទំាងប្រទេស។

    លោកវេជ្ជបណ្ឌិតបានបន្តទៀតថា មកដល់ពេលនេះ ទីតាំងនេះគឺបានរៀបចំដាក់អ្នកជំងឺកូវីដ-១៩ ប្រភេទថ្មី Delta និងបានបញ្ជូនអ្នកជំងឺប្រភេទអាល់ហ្វាទៅកាន់មណ្ឌលថែទាំផ្សេងទៀត ហើយមណ្ឌលថែទាំជំងឺកូវីដ-១៩នេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការព្យាបាល ពិសេសកុំឱ្យឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះទៅកាន់អ្នកជំងឺដ៏ទៃ។

    «មណ្ឌលព្យាបាលជម្ងឺកូវីដ-១៩សែនសុខ១ មានគ្រែចំនួន១០១០គ្រែ ក្នុងនោះICU មានចំនួន២០គ្រែ គឺ ICUកម្រិតស្រាលមិនមែនធ្ងន់ទេ យើងមានអុកស៊ីសែនជួយបានល្មមៗ តែបើគាត់ធ្ងន់គឺត្រូវទៅព្យាបាលនៅសែនសុខ២» ។

    លោកវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ សែនសុខ១ គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ គឺមានក្រុមគ្រូពេទ្យ និងក្រុមបម្រើការងារសេវាកម្មផ្សេងៗ មានចំនួន ១៣៨នាក់ ហើយបើគិតពីការចាប់ផ្តើមពីដំបូងរហូតមកដល់ពេលនេះ គឺទទួលបានការព្យាបាលអ្នកដែលកើតជំងឺកូវីដ-១៩ មានចំនួនសរុបជិត១ម៉ឺននាក់ហើយ។

    សូមបញ្ជាក់ថា មណ្ឌលថែទាំជំងឺកូវីដ-១៩នេះ បានបើកទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំងកុមារទាំងយុវវ័យនិងចាស់ជរានៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ហើយក៏មានអ្នកជំងឺប្រភេទអាល់ហ្វាផងដែរ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: