មិនដឹងបើកលឿនយ៉ាងណា បានរថយន្តទាំង២គ្រឿងខ្ទេចរួចមុខអញ្ចឹងនោះ
ស្រុកកំពង់សិលា- នៅវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចន្លោះKm 142-143 ស្ថិតក្នុងភូមិ-ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ 4 រវាងរថយន្តកូរ៉េពីរតោនកន្លៈក្បាលពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 3-C 5112 មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់បាត់) បានប៉ះជាមួួយនឹងរថយន្តតូរីស ពណ៌សំបកឳឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AB-6106 មានទិសដៅបញ្ច្រាសទិសគ្នាបណ្តាលអោយអ្នកបើកបរ ឈ្មោះ ហេង បូរ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិ ចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ស្លាប់នៅនឹងកន្លែង។ ចំពោះមុខកម្លាំង អាវុធហត្ថ ស្នាក់ការសន្តិសុខ ៤០២ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលា នៅការពារកន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍។ ចំពោះសាកសពរង់ចាំក្រុមគ្រួសារធ្វើការប្រគល់ ទទួល យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំងពីរខាងលើរង់ចាំរថយន្តស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាបន្តតាមនិតិវិធី ៕





