ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ជូនដំណឹងបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងមានវត្តមាននៅទីក្រុងហូជីមិញ អាចទៅចាក់វ៉ាក់កូវីដ-១៩បាន នៅទូទាំង ២១ខណ្ឌ-ស្រុក និងទីក្រុងធូឌឹក ចាប់ពីថ្ងៃនេះ
យោងតាមការបញ្ជាក់របស់ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលមានវត្តមាននៅទីក្រុងហូជីមិញ អញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ហើយការចាក់វ៉ាក់សាំង នឹងធ្វើតាមតំបន់ស្នាក់នៅរបស់ពលរដ្ឋបរទេសនៅទូទាំង២១ ខណ្ឌ-ស្រុក និងទីក្រុងធូឌឹក។

ទន្ទឹមនឹងនេះ គណៈកម្មាធិការប្រជាជនខណ្ឌ/ស្រុក និងទីក្រុងធូឌឹកនឹងផ្ញើលិខិតអញ្ជើញតាមរយៈអ៊ីម៉ែល ឬទាក់ទងតាមទូរស័ព្ទចល័តរបស់ពលរដ្ឋបរទេស ដែលបានចុះឈ្មោះ ដើម្បីជូនដំណឹងអំពីពេលវេលា ទីកន្លែងចាក់វ៉ាក់សាំង និងលក្ខខណ្ឌតម្រូវឲ្យពលរដ្ឋអាចធ្វើដំណើរទៅកាន់ទីកន្លែងចាក់វ៉ាក់សាំងដោយរលូន។
អាស្រ័យហេតុនេះ ស្ថានអគ្គកុងស៊ុលកម្ពុជា សូមជម្រាបជូន និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងកំពុងមានវត្តមាននៅទូទាំង ២១ខណ្ឌ/ស្រុក និងទីក្រុងធូឌឹក សូមចុះឈ្មោះឲ្យបានឆាប់ ជាមួយនឹងការផ្ដល់ព័ត៌មាន និងឯកសារចាំបាច់ តាមរយៈQR Code ឬ តាមរយៈប្រព័ន្ធគេហទំព័រអនឡាញដូចខាងក្រោម៖



