សង្គម

ភ្លើងស្តុបថ្មីចំនួន៦កន្លែងទៀត ត្រូវបានដាក់បន្ថែមនៅបណ្តោយផ្លូវជាតិលេខ១

BY
Khmernote Media
September 26, 2018

កាលពីសប្តាហ៍មុន រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរការភ្លើងស្តុបថ្មីចំនួន ៤ទីតាំង ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ។ ហើយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរការភ្លើងស្តុបថ្មី ចំនួន ៦កន្លែងបន្ថែមទៀត នៅផ្លូវជាតិលេខ ១ ដូចខាងក្រោម៖

១-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវលេខ ៣៦៣ ផ្សារច្បារអំពៅ

២-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវលេខ ៦២៨

៣-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវលេខ ៣៥១ វត្តនិរោធន៍

៤-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវទូរទស្សន៍បាយ័ន

៥-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវចូលបុរី ប៉េង ហួត បឹងស្នោរ

៦-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវចូលមន្ទីរពេទ្យចារីយ៍

អត្ថបទ៖ សេម
រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

Share This Post: