ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ព្រោះឃើញថានៅតាមបណ្ដាខេត្តក្នុងផ្សារនៅតែមានការកើនឡើងនៃវីរុសកូវីដ-១៩ច្រើន

    BY Khmernote Media September 13, 2021
    ក្រសួងសុខាភិបាល ណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ព្រោះឃើញថានៅតាមបណ្ដាខេត្តក្នុងផ្សារនៅតែមានការកើនឡើងនៃវីរុសកូវីដ-១៩ច្រើន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារការចម្លងវីរុសកូវីដ១៩ ដោយក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ស្ថានភាពនៃការចម្លងនៃវីរុសកូវីដ-១៩ នៅបណ្ដាលប្រទេសលើសសកលលោក និងក្នុងតំបន់មិនទាន់មានការធូរស្បើយនៅឡើយជាក់ស្ដែងរហូតមកដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅលើពិភពលោក មានករណីជំងឺកូវីដ-១៩ ចំនួន ២២០លាននាក់ ៥៦៣ពាន់ ២២៧នាក់ ដែលក្នុងនោះមានអ្នកបាត់បង់ជីវិតចំនួន ៤លាន ៥៦៥ពាន់ ៤៨៣នាក់ ដែលបានរាយការណ៍មកអង្គការសុខភាពពិភពលោក ឯបណ្ដាប្រទេសដែលមានភូមិផងរបងជាប់យើងវិញក៏តែមានការចម្លងខ្ពស់នៅឡើយ ទោះបីជាមានការថយចុះបន្តិចក៏ដោយ។

    ដោយឡែកនាប៉ុន្មានថ្ងៃចុងក្រោយ ឃើញថាចំនួនករណីជំងឺកូវីដ-១៩ មានការហក់ឡើងបន្តិចនៅតាមបណ្ដាខេត្តមួយចំនួន ដែលផ្ទុះភាគច្រើនបានកើតឡើងនៅទីផ្សារលក់ដូរ ដែលមិនមែនជាផ្សារទំនើប គឺជាផ្សារលក់ដូរនៅតាមបណ្តាខេត្ត ក្រុង ភូមិ ទីប្រជុំ ជននានាជាដើម ដែលបងប្អូនប្រជាពលរដ្ឋយើងមានការទៅទិញម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ឬជួបជុំគ្នាបរិភោគជាដើម។

    ក្រសួងសុខាភិបាល សូមអំពាវនាវដល់លោកអ៊ុំ ពូ មីង ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានអារម្មណ៍ស្កប់ស្កល់ ដោយមានការពឹងផ្អែកទាំងស្រុងទៅលើវ៉ាក់សាំងដែល ពុក ម៉ែ បងប្អូន ទទួលបាននោះទេ ពីព្រោះតាមរយៈអង្គការ សុខភាពពិភពលោកដែលបានចុះផ្សាយ៖ “វ៉ាក់សាំងមានប្រសិទ្ធភាព ការពារយើងមិនអោយឈឺធ្ងន់ធ្ងរ ដែលតម្រូវអោយសម្រាកពេទ្យ និងកាត់បន្ថយហានិភ័យនៃការស្លាប់ដោយជំងឺកូវីដ-១៩ ប៉ុន្តែលទ្ធភាពចម្លងវីរុសកូវីដ-១៩ ចំពោះបុគ្គលដែលបានចាក់វ៉ាក់សាំងរួច គឺនៅតែអាចឆ្លងបានប្រសិនបើបុគ្គលនោះមិនបានអនុវត្តនូវវិធានការបង្ការការចម្លងវីរុសកូវីដ-១៩បានខ្ជាប់ខ្ជួនទេនោះ” ៕

    សូមអានសារលិខិតរបស់ ក្រសួងសុខាភិបាលលម្អិត ដូចខាងក្រោម៖

    Share This Post: