ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ចាម សម្រេចបើកសាលារដ្ឋ និងឯកជនឡើងវិញ សម្រាប់កម្រិតអនុវិទ្យាល័យ វិទ្យាល័យ និងពុទ្ធិកសិក្សា ចាប់ពីថ្ងៃទី២០​ ខែកញ្ញានេះ

    BY Khmernote Media September 14, 2021
    រដ្ឋបាលខេត្តកំពង់ចាម សម្រេចបើកសាលារដ្ឋ និងឯកជនឡើងវិញ សម្រាប់កម្រិតអនុវិទ្យាល័យ វិទ្យាល័យ និងពុទ្ធិកសិក្សា ចាប់ពីថ្ងៃទី២០​ ខែកញ្ញានេះ

    ខេត្តកំពង់ចាម៖ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីបើកឲ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ វិទ្យាល័យ និងពុទ្ធិកសិក្សា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា សិស្សានុសិស្ស និងសាធារណជនក្នុងខេត្តកំពង់ចាមទាំងអស់ ឲ្យបានជ្រាបថា៖ អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅភូមិសាស្ត្រ ដែលមានហានិភ័យទាប រដ្ឋបាលខេត្តសម្រេចអនុញ្ញាតឲ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងពុទ្ធិកសិក្សាក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០២១នេះតទៅ។

    ទន្ទឹមនឹងនេះ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោការណ៍ប្រតិបត្តិស្ដង់ដា(SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា រួមនឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្ត សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ៕

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម/Kampong Cham Provincial Hall

    Share This Post: