ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ៖ គ្រូបង្រៀន និងសិស្ស ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ មុនពេលចូលសាលារៀន ហើយអ្នកមិនទាន់ចាក់វ៉ាក់សាំង មិនអនុញ្ញាតឲ្យចូលឡើយ

    BY Khmernote Media September 14, 2021
    ក្រសួងអប់រំ៖ គ្រូបង្រៀន និងសិស្ស ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ មុនពេលចូលសាលារៀន ហើយអ្នកមិនទាន់ចាក់វ៉ាក់សាំង មិនអនុញ្ញាតឲ្យចូលឡើយ

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាពេលកន្លងទៅបានឲការអនុញ្ញាតឱ្យបើកដំណើរការសាលារៀន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា នេះតទៅ។ យោងតាម គោលការប្រតិបត្តិស្តង់ដារសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក្នុងការបង្រៀន និងរៀបតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បានឲ្យដឹងថា៖

    + អ្នកសិក្សា និងបុគ្គលិកអប់រំត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា

    + ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុនពេលចូលគ្រឹះស្ថានសិក្សា

    + អ្នកសិក្សា និងបុគ្គលិកអប់រំ ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនគួរអនុញ្ញាតឲ្យចូលក្នុងបរិវេណគ្រឹះស្ថានសិក្សា ឬការរៀនតាមបណ្តុំ ប៉ុន្តែត្រូវបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ

    + ចំពោះអ្នកសិក្សា និងបុគ្គលិកអប់រំដែលមានជំងឺប្រចាំកាយ ឬអាយុច្រើន គួរអនុញ្ញាតឲ្យបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ

    សូមអានព័ត៌មានលំអិតខាងក្រោម៖

    Share This Post: