ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចអនុញ្ញាតអោយដំណើរការគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនឡើងវិញ សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចាប់ពីថ្ងៃស្អែកនេះ

BY
srey nuch
September 14, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលរាជធានីសូមជម្រាបជូនដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនលោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល សិស្សានុសិស្ស ទាំងអស់ឲ្យបានជ្រាបថា៖ សិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥​ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ និងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិការស្ដង់ដារ(SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

គិតត្រឹមរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញជាសេនាធិការ បានសហការយ៉ាងជិតស្និតជាមួយរដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ សម្រេចបានកិច្ចការសំខាន់ៗ ក្នុងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូចខាងក្រោម៖

Share This Post: