កូវីដ-១៩
ក្រុមគ្រូពេទ្យ ចុះយកសំណាកលើអាជីវករ នៅផ្សារដើមដូង ផ្លូវបេតុង រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៦៨នាក់
BY Khmernote Media
September 20, 2021
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកអាជីវករ នៅផ្សារដើមដូង ផ្លូវបេតុង សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាលទ្ធផលតេស្តរហ័សលើកទី១ ក្នុងចំណោមអ្នកធ្វើតេស្ត ៦៨នាក់ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់។

ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ
សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! សូមអរគុណ ៕


