ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រុមគ្រូពេទ្យ ចុះយកសំណាកប្រជាពលរដ្ឋរស់នៅសង្កាត់កោះដាច់ចំនួន ២៤១នាក់ បានរកឃើញវិជ្ជមានកូវីដ-១៩ថ្មី ១៤នាក់

    BY Khmernote Media September 21, 2021
    ក្រុមគ្រូពេទ្យ ចុះយកសំណាកប្រជាពលរដ្ឋរស់នៅសង្កាត់កោះដាច់ចំនួន ២៤១នាក់ បានរកឃើញវិជ្ជមានកូវីដ-១៩ថ្មី ១៤នាក់

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកប្រជាពលរដ្ឋរស់នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាលទ្ធផលតេស្តរហ័សរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៤នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ២៤១នាក់។

    ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ
    សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! សូមអរគុណ៕

    ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

    Share This Post: